ភាពជាដៃគូសំរាប់គ្រួសារ Partnerships for Families (PFF)

អំពីភាពជាដៃគូសំរាប់គ្រួសារ (PFF)

(PFF) គឺជាកម្មវិធីដែលផ្តល់មូលនិធិដោយក្រសួងសេវាកម្មកុមារ និងគ្រួសារ (DCFS) និងត្រូវបានរៀបចំឡើងដើម្បីពង្រឹងកត្តាការពារនានាក្នុងគ្រួសារ និងដើម្បីបង្ការការរំលោភបំពានលើកុមារ។ សេវាកម្មបង្ការដោយស្ម័គ្រចិត្ត ដែលបង្កើតឡើងដោយ PFF ត្រូវបានផ្តល់អោយក្នុងរយៈពេលពី ៦ ទៅ ១២ សប្តាហ៍ ទៅកាន់ស្រ្តីដែលមានផ្ទៃពោះ និងគ្រួសារទាំងឡាយណាដែលមានកូនអាយុ ៥ ឆ្នាំ និងអាយុក្រោមនេះ ដែលប្រឈមខ្លាំងទៅនឹងការធ្វើបាបលើកុមារ។ Koreatown Youth and Community Center (KYCC) ផ្តល់ PFF សំរាប់សហគមន៍អាស៊ីអាមេរិកាំង/ប៉ាស៊ីហ្វិក រួមជាមួយបណ្តាអង្គការជាដៃគូដទៃទៀត ដើម្បីធ្វើអោយប្រសើរឡើងនូវលទ្ធផលនានានៅកម្រិតគ្រួសារ និងសហគមន៍។

សេវាកម្មនានាដែលផ្តល់ដោយ PFF រួមមានជាអាទិ៍៖

  • ការពិគ្រោះយោបល់ទូទៅ
  • បទអន្តរាគមន៍វិបត្ត
  • ការគ្រប់គ្រងករណី
  • ការជួយគ្រាំទ្រជាក់ស្តែង
  • ការព្យាបាលចិត្តសាស្រ្ត

តើនរណាខ្លះដែលអាចត្រូវបានជួយ ឬផ្ដល់សេវាជូននៅក្នុងកម្មវិធីនេះ?

PFF បានត្រូវបានបង្កើតឡើងដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតសំរាប់កុមារ ចាប់តាំងពីដំណាក់កាលមុនពេលមានផ្ទៃពោះ រហូតដល់អាយុ ៥ ឆ្នាំ។

ក្រុមជនគោលដៅ គឺស្ត្រីដែលមានផ្ទៃពោះ ឬគ្រួសារដែលមានកូនម្នាក់ ឬច្រើននាក់ ដែលមានអាយុ ៥ ឆ្នាំ ឬតិចជាងនេះ ដែលប្រឈមទៅនឹងការធ្វើបាបលើកុមារដោយសារកត្តាមួយ ឬច្រើន ដូចខាងក្រោមនេះ៖

  • អំពើហិង្សាក្នុងគ្រួសារ
  • ការបំពានគ្រឿងញៀន
  • បញ្ហានានាដែលពាក់ព័ន្ធទៅនឹងសុខភាពផ្លូវចិត្ត (ឧទាហរណ៍ ការធ្លាក់ទឹកចិត្ត/ការថប់បារម្ភ ក្រោយពេលសំរាលកូន)
  • អាយុនៅក្មេង (ឧទាហរណ៍ ឪពុកម្តាយវ័យជំទង់)
  • គ្រួសារដែលមានការប្រថុយប្រថានខ្ពស់ ដែលបញ្ជូនទៅកាន់ PFF ដោយក្រសួងសេវាកម្មកុមារ និងគ្រួសារ។

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទង

CLINICAL SERVICES

Cambodian Association of America-Main Office
2390 Pacific Avenue
Long Beach, CA 90806
(562) 988-1863×244
Prathna Prum
cambodianusa.com

PARTNERS

FacebookTwitter